នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង, លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតី ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ អ.គ.ហ.។
នាថ្ងៃពុធ ១១កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង
០៨:៣០ នាទីព្រឹក, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង,
លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតី ឯកឧត្ដម
យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ
កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ
អ.គ.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ
អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល
និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង
ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត
ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២, ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំនេះ
ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់
សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។
ព័ត៌មានទាក់ទង